ខ្មែរ
ការកាត់បន្ថយពន្ធសម្រាប់អ្នកបង់ពន្ធគ្រប់រូប
អ្នកបង់ពន្ធអូស្ត្រាលីគ្រប់រូបកំពុងតែទទួលរងនូវ សម្ពាធនៃការចំំំណាយលើការរស់នៅ។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជូននូវការកាត់បន្ថយពន្ធដល់អ្នកបង់ពន្ធអូស្ត្រាលីចំនួន 13.6 លាននាក់ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024 ពេលនេះពលរដ្ឋអូស្ត្រាលីគ្រប់រូបនឹងទទួលបាន ការកាត់បន្ថយពន្ធ។
រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរអត្រាពន្ធលើប្រាក់ចំណូលបុគ្គល និងកម្រិតប្រាក់ចំណូលទាំងនេះអនុវត្តចំពោះ (ដែលគេស្គាល់ថា "កម្រិតបង់ពន្ឋ")។
ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024៖
- អត្រាបង់ពន្ធ 19 ភាគរយ បន្ថយមកត្រឹម 16 ភាគរយ
- អត្រាបង់ពន្ធ 32.5 ភាគរយ បន្ថយមកត្រឹម 30 ភាគរយ
- កម្រិតបង់ពន្ឋ 37 ភាគរយ ត្រូវបានបង្កើនសម្រាប់ប្រាក់ចំណូលពី $120,000 ទៅ $135,000
- កម្រិតបង់ពន្ឋ 45 ភាគរយ ត្រូវបានបង្កើនសម្រាប់ប្រាក់ចំណូលពី $180,000 ទៅ $190,000។
ការផ្លាស់ប្តូរនេះនឹងផ្តល់នូវការកាត់បន្ថយពន្ធដល់អ្នកបង់ពន្ធអូស្ត្រាលីគ្រប់រូប។
អំពីការកាត់បន្ថយពន្ធ
តើពេលណាខ្ញុំនឹងទទួលបានការកាត់បន្ថយពន្ធ?
អត្រាពន្ធថ្មីលើប្រាក់ចំណូលសម្រាប់បុគ្គល និងកម្រិតបង់ពន្ធថ្មី នឹងអនុវត្តចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024។
សម្រាប់អ្នកបង់ពន្ធភាគច្រើន ការកាត់បន្ថយពន្ធរបស់អ្នកនឹងឃើញមាននៅក្នុងបៀវត្សរ៍របស់អ្នក រៀងរាល់ថ្ងៃបើកបៀវត្សរ៍។
អ្នកបង់ពន្ធផ្សេងទៀតនឹងទទួលបានការកាត់បន្ថយពន្ធ នៅពេលគេបានដាក់ និងដំណើរការប្រកាសពន្ធលើប្រាក់ចំណូលនៅចុងឆ្នាំហិរញ្ញវត្ថុ 2024-2025។
ការកាត់បន្ថយពន្ធនេះមិនប៉ះពាល់ដល់ការប្រកាសពន្ធនៅឆ្នាំ 2023-2024 របស់អ្នកទេ។
អ្នកអាចប្រើម៉ាស៊ីនគិតលេខការកាត់បន្ថយពន្ធដើម្បីប៉ាន់ស្មានការកាត់បន្ថយពន្ធប្រចាំឆ្នាំរបស់អ្នក។
តើខ្ញុំនឹងទទួលបានការកាត់បន្ថយពន្ធដូចម្តេច?
ប្រសិនបើអ្នកជានិយោជិត និយោជករបស់អ្នកនឹងធ្វើបច្ចុប្បន្នភាពការកាត់ពន្ធទុកលើប្រាក់ចំណូលដែលអ្នកកំពុងរកបាន ចេញពីបៀវត្សរ៍របស់អ្នករៀងរាល់ថ្ងៃបើកបៀវត្សរ៍។។ សូមមើលលិខិតបើកបៀវត្សរ៍របស់អ្នក ហើយប្រសិនបើអ្នកនៅតែមិនច្បាស់ថាតើអ្នកពិតជាទទួលបានការកាត់បន្ថយពន្ធឬអត់ ចូរសួរនិយោជករបស់អ្នកថាតើគេប្រើអត្រាកាត់ពន្ធថ្មីឬអត់។ និយោជកត្រូវតែប្រើអត្រាកាត់ពន្ធ និងតារាងកាត់ពន្ធថ្មីចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024។ តារាងកាត់ពន្ធថ្មីអាចរកបាននៅលើគេហទំព័រ ato.gov.au/taxtables។
តើការកាត់បន្ថយពន្ធគឺជាអ្វី?
ការកាត់បន្ថយពន្ធគឺជាការផ្លាស់ប្តូរចំពោះអត្រាពន្ធលើប្រាក់ចំណូលបុគ្គល និងកម្រិតបង់ពន្ធ ដែលបណ្តាលឱ្យមានកាត់បន្ថយនូវកម្រិតជាប់ពន្ធរបស់អ្នកបង់ពន្ធ (ចំនួននៃពន្ធលើប្រាក់ចំណូលដែលបុគ្គលគ្រប់រូបត្រូវតែបង់)។
ការកាត់បន្ថយពន្ធនេះខុសពីពន្ធបង្វិលសងវិញ ដែលជាចំនួនប្រាក់ដែលអ្នកទទួលបានពីការិយាល័យពន្ធដារអូស្ត្រាលី (ATO) ប្រសិនបើអ្នកបង់ពន្ធលើសពីចំនួនដែលអ្នកត្រូវបង់ នៅពេលអ្នកដាក់ពាក្យប្រកាសពន្ធរបស់អ្នកនៅចុងឆ្នាំហិរញ្ញវត្ថុ។
តើអត្រាពន្ធលើប្រាក់ចំណូល និងកម្រិតបង់ពន្ធមានដំណើរការដូចម្តេចដែរ?
ប្រសិនបើអ្នកជាអ្នកបង់ពន្ឋអូស្ត្រាលី អ្នកនឹងមានសិទ្ឋិទទួលបានកម្រិតមិនត្រូវបង់ពន្ធចំនួន $18,200។ នេះមានន័យថាអ្នកអាចរកបានប្រាក់ចំណូលបានរហូតដល់ទៅ $18,200 រៀងរាល់ឆ្នាំ ដោយមិនចាំបាច់បង់ពន្ធ។
ប្រសិនបើអ្នករកបានប្រាក់ចំណូលចន្លោះពី $18,201 ទៅ $45,000៖
- ប្រាក់ចំណូល $18,200 ដំបូងរបស់អ្នកនៅតែមិនចាំបាច់បង់ពន្ធ ហើយ
- អ្នកនឹងត្រូវបង់ពន្ធ 16 សេនក្នុងមួយដុល្លារដែលអ្នករកបានចន្លោះពី $18,201 និង $45,000។
ប្រសិនបើអ្នករកបានប្រាក់ចំណូលចន្លោះពី $45,001 and $135,000៖
- ប្រាក់ចំណូល $18,200 ដំបូងរបស់អ្នកនៅតែមិនចាំបាច់បង់ពន្ធ ហើយ
- អ្នកនឹងត្រូវបង់ពន្ធ 16 សេនក្នុងមួយដុល្លារដែលអ្នករកបានចន្លោះពី $18,201 និង $45,000 បូកនឹង
- 30 សេនក្នុងមួយដុល្លារដែលអ្នករកបានចន្លោះពី $45,001 និង $135,000។
ប្រសិនបើអ្នករកបានប្រាក់ចំណូលចន្លោះពី $135,001 និង $190,000៖
- ប្រាក់ចំណូល $18,200 ដំបូងរបស់អ្នកនៅតែមិនចាំបាច់បង់ពន្ធ ហើយ
- អ្នកនឹងត្រូវបង់ពន្ធ 16 សេនក្នុងមួយដុល្លារដែលអ្នករកបានចន្លោះពី $18,201 និង $45,000 បូកនឹង
- ពន្ធ 30សេនក្នុងមួយដុល្លារដែលអ្នករកបានចន្លោះពី $45,001 និង $135,000 បូកនិង
- ពន្ធ 37សេនក្នុងមួយដុល្លារដែលអ្នករកបានចន្លោះពី $135,001 និង $190,000។
ប្រសិនបើអ្នករកបានប្រាក់ចំណូលលើសពី $190,000៖
- ប្រាក់ចំណូល $18,200 ដំបូងរបស់អ្នកនៅតែមិនចាំបាច់បង់ពន្ធ ហើយ
- អ្នកនឹងត្រូវបង់ពន្ធ 16 សេនក្នុងមួយដុល្លារដែលអ្នករកបានចន្លោះពី $18,201 និង $45,000 បូកនឹង
- ពន្ធ 30សេនក្នុងមួយដុល្លារដែលអ្នករកបានចន្លោះពី $45,001 និង $135,000 បូកនិង
- ពន្ធ 37 សេនក្នុងមួយដុល្លារដែលអ្នករកបានចន្លោះពី $135,001 និង $190,000 បូកនិង
- ពន្ធ 45 សេនក្នុងមួយដុល្លារដែលអ្នករកបានលើសពីកម្រិតបង់ពន្ឋ $190,000។
អ្នកបង់ពន្ធមួយចំនួនទៀត ដូចជាអ្នកបង់ពន្ធមានប្រាក់ចំណូលទាប និងពលរដ្ឋមានវ័យចំណាស់ (មនុស្សចាស់) ក៏អាចទទួលបានការបន្ធូរបន្ថយពន្ធផងដែរ (ពេលខ្លះហៅថាការបង្វិលពន្ធ) ដែលកាត់បន្ថយដោយផ្ទាល់នូវបំណុលពន្ធចុងក្រោយរបស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីការបង់ពន្ធលើប្រាក់ចំណូលរបស់អ្នក សូមមើល គេហទំព័រការិយាល័យពន្ធដារអូស្ត្រាលី (ភាសាអង់គ្លេស)។
ការឧបត្ថម្ភលើថ្លៃចំណាយលើការរស់នៅ
ការជួយលើថ្លៃចំណាយលើការរស់នៅ
រដ្ឋាភិបាលអូស្ត្រាលីទទួលស្គាល់ថាគ្រួសារជាច្រើនកំពុងទទួលរងនូវសម្ពាធនៃការចំណាយលើការរស់នៅ។ រដ្ឋាភិបាលកំពុងផ្តល់នូវការកាត់បន្ថយពន្ធសម្រាប់អ្នកបង់ពន្ធអូស្ត្រាលីគ្រប់រូប។
ការជួយ Priya
Priya រស់នៅតំបន់ជនបទអូស្ត្រាលី។ នាងរកបានប្រាក់ចំណូល $90,000 និងបានបង់ពន្ធលើប្រាក់ចំណូល $21,517 ដោយរួមបញ្ចូលទាំងអត្រាពន្ឋ Medicare 2 ភាគរយផងក្នុងឆ្នាំ 2023-24។ ជាមួយនឹងបៀវត្សរ៍ដដែល Priya នឹងទទួលបានការកាត់បន្ថយពន្ធប្រចាំឆ្នាំចំនួន $1,929 ក្នុងឆ្នាំ 2024-25។
ម៉ាស៊ីនគិតលេខការកាត់បន្ថយពន្ធ
អ្នកបង់ពន្ធអូស្ត្រាលីទាំង 13.6 លាននាក់នឹងទទួលបានការកាត់បន្ថយពន្ធ។ អ្នកអាចធ្វើការប៉ាន់ស្មានការកាត់បន្ថយពន្ធរបស់អ្នកដោយប្រើម៉ាស៊ីនគិតលេខ*។
ប៉ាន់ស្មានការកាត់បន្ថយពន្ធរបស់អ្នក
បុគ្គលម្នាក់ៗដែលមានប្រាក់ចំណូលបង់ពន្ឋក្រោម $22,575 មិនត្រូវបង់ពន្ធលើប្រាក់ចំណូលទេ ដោយសារតែប្រាក់ចំណូល $18,200 ក្នុងកម្រិតមិនត្រូវបង់ពន្ធ និងប្រាក់បន្ថយពន្ធសម្រាប់ប្រាក់ចំណូលទាប។ ចំណាំ ៖
* ការបដិសេធន៍ទទួលខុសត្រូវ
- ឧបករណ៍នេះផ្តល់ជូនជាតំណាង ដោយផ្អែកទៅលើប្រាក់ចំណូលជាប់ពន្ឋរបស់បុគ្គលម្នាក់ៗ។ ចំនួនសរុបដែលបានគណនា គឺជាទឹកប្រាក់កាត់ពន្ធប្រចាំឆ្នាំរបស់អ្នក។
- អាស្រ័យលើស្ថានភាពបុគ្គលម្នាក់ៗ ការកាត់បន្ថយពន្ធរបស់អ្នកអាចនឹងមិនទទួលបានជាចំនួនដុំនោះទេ។ សម្រាប់អ្នកបង់ពន្ធភាគច្រើន ការកាត់បន្ថយពន្ធនឹងនឹងបង្ហាញជាបន្តបន្ទាប់រៀងរាល់ពេលបើកបៀវត្សរ៍ម្តងៗ។
- ការប៉ាន់ស្មានក្នុងឧបករណ៍នេះផ្អែកទៅលើការប្រៀបធៀបអត្រាពន្ធនៅឆ្នាំ 2023-24 និងកម្រិតបង់ពន្ឋ ជាមួយនឹងអត្រាពន្ធឆ្នាំ 2024-25 និងកម្រិតបង់ពន្ឋ។
- ការកាត់បន្ថយលើកាតព្វកិច្ចបង់ពន្ធត្រូវបានគណនាដោយរាប់បញ្ចូលមាត្រដ្ឋានពន្ធមូលដ្ឋាន ការបន្ថយពន្ធលើប្រាក់ចំណូលទាប (ប្រសិនបើមាន) និងការបង់ពន្ឋ Medicare សម្រាប់ឆ្នាំប្រាក់ចំំណូលរៀងៗខ្លួនតែប៉ុណ្ណោះ។
- ឧបករណ៍នេះប្រើសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។
- វាមិនគិតពីស្ថានភាពបុគ្គលដែលអាចនឹងទទួលបានលទ្ធផលបង់ពន្ធជាក់ស្តែង ខុសពីអ្វីដែលបង្ហាញខាងលើនេះទេ។
- ឧបករណ៍នេះគ្មានគោលបំណងដើម្បីផ្តល់ដំបូន្មានផ្នែកពន្ធដារ ឬហិរញ្ញវត្ថុទេ ហើយមិនត្រូវពឹងផ្អែកលើវាថាជាការវាយតម្លៃត្រឹមត្រូវលើកិច្ចការពន្ធដាររបស់បុគ្គលម្នាក់ៗនោះទេ។
- អ្នកបង់ពន្ធត្រូវតែស្វែងរកដំបូន្មានអ្នកជំនាញខាងពន្ធដារឯករាជ្យលើកិច្ចការពន្ធដារ និងកិច្ចការហិរញ្ញវត្ថុរបស់ពួកគេ (តាមសមស្រប)។
ឯកសារផ្សេងៗ
យុទ្ធនាការកាត់បន្ថយពន្ធរួមមានសម្ភារៈផ្សេងៗដើម្បីជម្រាបដល់អ្នកបង់ពន្ធអូស្ត្រាលីស្តីពីការផ្លាស់ប្តូរពន្ធរបស់រដ្ឋាភិបាល។
ព័ត៌មានពីការកាត់បន្ថយពន្ធ